Go to content
 

Khmer/ភាសាខ្មែរ

របៀបដែលLegal Aidអាចជួយលោកអ្នក

យើងខ្ញុំអាចជួយលោកអ្នកលើបញ្ហាផ្លូវច្បាប់ ដែលទាក់ទងនឹងឧក្រឹដ្ឋកម្ម  ការបែកបាក់គ្រួសារ ជំនួយចិញ្ចឹមកូន សុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ បំណុល  ទីលំនៅ ជំនួយសង្គមកិច្ច និង​អន្តោប្រវេសន៍។  សេវាផ្លូវច្បាប់ឥតគិតថ្លៃរបស់យើងខ្ញុំ មានរួមទាំង៖

  • ព័ត៌មានតាមទូរស័ព្ទ
  • ឱវាទជួបមុខផ្ទាល់ តាមរយៈការណាត់ជួប 
  • ឯកសារបោះផ្សាយ ការប្រជុំពិភាក្សា និងសិក្ខាសាលា

បើលោកអ្នកត្រូវការលើសពីឱវាទផ្លូវច្បាប់  លោកអ្នកអាចដាក់ពាក្យសុំប្រាក់ជំនួយផ្លូវច្បាប់។ ការ​ទទួលប្រាក់ជំនួយនឹងអាស្រ័យលើស្ថានភាពរបស់លោកអ្នក។

សូមទូរស័ព្ទទៅកាន់ជំនួយផ្តល់ព័ត៌មានផ្លូវច្បាប់ LawAccess NSW តាមលេខ 1300 888 529 ដើម្បីស្វែងដឹងនូវរបៀបដែលយើងខ្ញុំអាចជួយលោកអ្នកបាន។

បើលោកអ្នកត្រូវការអ្នកនិយាយភាសាលោកអ្នក សូមទូរស័ព្ទទៅកាន់សេវាបកប្រែភាសា (TIS) តាមលេខ 131  450 (9 ព្រឹក ដល់ 5 រសៀល) និងសុំឲ្យអ្នកបកប្រែភាសាភ្ជាប់លោកអ្នកទៅកាន់ LawAccess NSW តាមទូរស័ព្ទលេខ 1300 888 529 ។