Khmer/ភាសាខ្មែរ
របៀបដែលLegal Aidអាចជួយលោកអ្នក
យើងខ្ញុំអាចជួយលោកអ្នកលើបញ្ហាផ្លូវច្បាប់ ដែលទាក់ទងនឹងឧក្រឹដ្ឋកម្ម ការបែកបាក់គ្រួសារ ជំនួយចិញ្ចឹមកូន សុខភាពផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ បំណុល ទីលំនៅ ជំនួយសង្គមកិច្ច និងអន្តោប្រវេសន៍។ សេវាផ្លូវច្បាប់ឥតគិតថ្លៃរបស់យើងខ្ញុំ មានរួមទាំង៖
- ព័ត៌មានតាមទូរស័ព្ទ
- ឱវាទជួបមុខផ្ទាល់ តាមរយៈការណាត់ជួប
- ឯកសារបោះផ្សាយ ការប្រជុំពិភាក្សា និងសិក្ខាសាលា
បើលោកអ្នកត្រូវការលើសពីឱវាទផ្លូវច្បាប់ លោកអ្នកអាចដាក់ពាក្យសុំប្រាក់ជំនួយផ្លូវច្បាប់។ ការទទួលប្រាក់ជំនួយនឹងអាស្រ័យលើស្ថានភាពរបស់លោកអ្នក។
សូមទូរស័ព្ទទៅកាន់ជំនួយផ្តល់ព័ត៌មានផ្លូវច្បាប់ LawAccess NSW តាមលេខ 1300 888 529 ដើម្បីស្វែងដឹងនូវរបៀបដែលយើងខ្ញុំអាចជួយលោកអ្នកបាន។
បើលោកអ្នកត្រូវការអ្នកនិយាយភាសាលោកអ្នក សូមទូរស័ព្ទទៅកាន់សេវាបកប្រែភាសា (TIS) តាមលេខ 131 450 (9 ព្រឹក ដល់ 5 រសៀល) និងសុំឲ្យអ្នកបកប្រែភាសាភ្ជាប់លោកអ្នកទៅកាន់ LawAccess NSW តាមទូរស័ព្ទលេខ 1300 888 529 ។